រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់ ជារោងចក្រដំបូង និងឈានមុខគេបង្អស់ក្នុងការផលិតទុយោភីអុីចាប់តាំងពីឆ្នាំ២០១៥ នៅប្រទេសកម្ពុជា។ ចក្ខុវិស័យរបស់យើងគឺត្រូវផលិតទុយោភីអុីដែលមានគុណភាពខ្ពស់ សម្រាប់ប្រើប្រាស់ជាទុយោទឹកស្អាត ទុយោអគ្គិសនី ទុយោទូរគមនាគមន៍ ទុយោបង្ហូរឧស្ម័នក្រោមដី និងទុយោសម្រាប់បូមខ្សាច់។ ផលិតផលរបស់យើងត្រូវបានបញ្ជាក់គុណភាពដោយប្រព័ន្ធត្រួតពិនិត្យគុណភាពអន្ដរជាតិ ISO 9001:2015 និង ISO 4427-2:2019 ក្រោមការត្រួតពិនិត្យដំណើរការយ៉ាងម៉ត់ចត់ដើម្បីធានាថាផលិតផលនីមួយៗធានាបាននូវគុណភាពពិតប្រាកដ និងមានអាយុកាលប្រើប្រាស់លើសពី៥០ឆ្នាំ។
Phnom Penh Plastic Products Co., Ltd is the First and leading factory of HDPE (High Density Polyethylene) pipe since 2015 in Cambodia. Our vision is to manufacture high quality HDPE pipe for water pipelines, electrical conduits, telecommunication pipelines, underground natural gas pipelines and pipe for pumping sand. Our products are certified by ISO 9001:2015 and ISO 4427-2:2019 under rigorous process controls to ensure that each product meets quality requirements and has lifespan over 50 years.
រោងចក្រយើងខ្ញុំប្ដេជ្ញាកសាងទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន។ យើងខ្ញុំជឿជាក់លើការធ្វើអោយរីកចម្រើន អាជីវកម្មរួមគ្នា។ យើងខ្ញុំខិតខំស្វែងយល់ពីគោលដៅអាជីវកម្ម យុទ្ធសាស្រ្ដ និងតម្រូវការរបស់អតិថិជននាពេលអនាគត។ គោលបំណងចម្បងរបស់យើង គឺផ្ដល់នូវការកាត់បន្ថយការចំណាយ ប៉ុន្ដែទទួលបានផលិតផលមានគុណភាពខ្ពស់ ការបន្ដអភិវឌ្ឍន៍តាមបច្ចេកវិទ្យាទំនើប ការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ ការធ្វើតេស្ដផលិតផល និងការបេជ្ញាចិត្ដជាប់ជានិច្ច។
We are committed to build a long-term relationship. We believe in growing together with our clients. We strive to understand our customers’ business goals, strategies & needs for the future. Our main objective is to provide with cost effective solutions & best value for quality products, continual technological upgradation, professional management, testing and persistent dedication.
សេវាកម្មល្អ Best of Services
រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់អាចឆ្លើយតបបានរាល់បញ្ហាបច្ចេកទេស គ្រប់ពេលវេលាទាំងមុនពេលលក់ កំឡុងពេលលក់ និងក្រោយពេលលក់។
Phnom Penh Plastic Products can answer various technical questions at any time and provide users with perfect pre-sales, in-sales and after-sales service commitments.
កេរ្ដិ៍ឈ្មោះអាជីវកម្មច្រើនជាង១០ឆ្នាំ 10+ Years of Brand Trust
រោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់មានកេរ្ដិ៍ឈ្មោះយូរអង្វែងក្នុងការផលិតទុយោភីអុីរយៈពេលច្រើនជាង១០ឆ្នាំ។ ហេតុផលគឺការយកចិត្ដទុកដាក់ខ្ពស់លើសេវាកម្មអតិថិជន និងការឈរឈ្មោះជាអាជីវកម្មដែលដំណើរការល្អបានដោយសារមានអ្នកជំនាញផ្នែកបច្ចេកទេសជាច្រើន។
An enduring reputation for quality manufacturing HDPE pipe over 10 years. The reason for the same is our dedication to serving our customers at the highest level, stands out as a well-run business with decades of expertise behind it.
ក្រុមហ៊ុនមានវិញ្ញាបនបត្រស្ដង់ដាទទួលស្គាល់ជាអន្ដរជាតិ ISO Certified Company
រោងចក្រភ្នំពេញត្រូវបានទទួលស្គាល់ដោយវិញ្ញាបនបត្រស្ដង់ដាទទួលស្គាល់អន្ដរជាតិ ISO 9001:2015 និង ISO 4427-2:2019 សម្រាប់ការផលិតទុយោភីអុី និងផលិតផលដែលពាក់ព័ន្ធផ្សេងៗទៀត។
Phnom Penh Plastic Products has been certified by ISO in recognition of the organization’s Quality System which complies with ISO 9001:2015 and ISO 4427-2:2019 for manufacturing of HDPE Pipes and other Plastic Products.